Acts 11

1ពួក​សាវកនិង​ពួក​បងប្អូនដែលរស់នៅពាសពេញ​ស្រុក​យូដា​បាន​ថាសាសន៍ដទៃ​ក៏​បាន​ទទួលព្រះបន្ទូល​របស់​ព្រះជាម្ចាស់ដែរ 2ដូច្នេះពេល​លោក​ពេត្រុសឡើងទៅ​ក្រុង​យេរូសាឡិម​វិញ​នោះ​អស់​អ្នកក្នុងចំណោម​ពួក​អ្នក​កាត់​ស្បែក​ក៏​មកជំទាស់នឹងគាត់ 3ថា៖ ​«អ្នក​បាន​ទៅជួប​ពួក​អ្នកមិន​កាត់​ស្បែកហើយ​បាន​បរិភោគ​ជាមួយ​ពួកគេ​ទៀត!» 4លោកពេត្រុសក៏ចាប់ផ្ដើមពន្យល់ប្រាប់ពួកគេតាម​លំដាប់​លំដោយថា 5«កាលខ្ញុំ​កំពុង​អធិស្ឋាននៅក្នុងក្រុងយ៉ុបប៉េ​នោះ​ខ្ញុំ​បាន​លង់នៅក្នុងសុបិននិមិត្ដក៏ឃើញវត្ថុម្យ៉ាងដូចជាកម្រាល​មួយ​ផ្ទាំង​យ៉ាង​ធំ​មាន​ចង​ជ្រុង​ទាំង​បួន​ដែល​បាន​សម្រូតចុះពី​លើ​មេឃមកខ្ញុំ 6ពេលខ្ញុំ​សម្លឹងសង្កេតមើល​ខ្ញុំ​បាន​ឃើញសត្វ​ជើង​បួន​សត្វ​ព្រៃនិងសត្វ​លូន​វារនៅលើផែនដីព្រមទាំងសត្វហើរលើអាកាស 7ពេលនោះខ្ញុំ​បាន​សំឡេងមួយនិយាយ​មក​ខ្ញុំថាពេត្រុសអើយ! ​ចូរ​ក្រោក​ឡើងហើយសម្លាប់​យក​ទៅ​បរិភោគចុះ! 8ប៉ុន្ដែខ្ញុំ​បាន​ឆ្លើយថាទេព្រះអម្ចាស់អើយ! ​ដ្បិតមិនដែល​មាន​អ្វី​មិនបរិសុទ្ធ​មិន​ស្អាតចូលក្នុងមាត់​របស់​ខ្ញុំ​ឡើយ 9សំឡេងនោះ​បាន​ឆ្លើយពី​លើ​មេឃជាលើក​ទី​ពីរ​ទៀតថាអ្វីៗដែលព្រះជាម្ចាស់​បាន​សំអាតរួចហើយអ្នកមិន​ត្រូវ​ថាមិនស្អាតឡើយ 10ហេតុការណ៍នេះ​បាន​កើតឡើងបីដងរួចអ្វីៗទាំងនោះ​ត្រូវបាន​ទាញទៅលើមេឃវិញ 11ហើយមើល៍ភ្លាម​នោះ​ស្រាប់​តែ​មាន​បុរសបីនាក់​ដែល​ត្រូវបាន​ចាត់ពីក្រុងសេសារា​ឲ្យ​មករកខ្ញុំ​បាន​មកដល់ផ្ទះដែល​យើង​កំពុង​នៅ 12ព្រះវិញ្ញាណក៏ប្រាប់ខ្ញុំ​ឲ្យ​ទៅជាមួយពួកគេ​ដោយ​ឥតរារែករីឯបងប្អូន​ទាំង​ប្រាំមួយនាក់នេះបានទៅជាមួយខ្ញុំដែររួច​យើង​បាន​ចូលទៅក្នុងផ្ទះ​របស់​អ្នកនោះ 13ហើយគាត់​បាន​រៀបរាប់​ប្រាប់​យើងអំពី​ហេតុការណ៍​ដែល​គាត់​បាន​ឃើញទេវតាឈរនៅក្នុងផ្ទះ​របស់​គាត់ទាំងប្រាប់ថា​ចូរ​ចាត់​មនុស្ស​ឲ្យ​ទៅ​ក្រុង​យ៉ុបប៉េហើយអញ្ជើញស៊ីម៉ូនដែលហៅថាពេត្រុស​ឲ្យ​មក 14គាត់នឹង​ប្រកាស​ប្រាប់​អ្នកអំពីព្រះបន្ទូលដែល​ធ្វើ​ឲ្យ​អ្នកនិង​ពួក​អ្នកផ្ទះ​របស់​អ្នកទាំងអស់​ទទួល​បាន​សេចក្ដីសង្គ្រោះ 15ពេលខ្ញុំចាប់ផ្ដើមនិយាយ​ព្រះ​វិញ្ញាណបរិសុទ្ធក៏យាងមក​សណ្ឋិត​លើពួកគេដូចជា​បាន​សណ្ឋិត​លើយើងកាលពីដំបូងដែរ 16ពេលនោះខ្ញុំ​ក៏នឹកចាំ​ពី​ព្រះបន្ទូលរបស់ព្រះអម្ចាស់ដែល​ព្រះអង្គ​មានបន្ទូលថា​លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ដោយ​ទឹកប៉ុន្ដែអ្នករាល់គ្នា​នឹង​ទទួល​ពិធី​ជ្រមុជដោយ​ព្រះ​វិញ្ញាណបរិសុទ្ធ​វិញ។ 17ដូច្នេះបើព្រះជាម្ចាស់ប្រទានអំណោយទាន​ដល់​ពួកគេដូចដែល​បាន​ប្រទាន​ដល់​យើង​ដែល​បាន​ជឿលើព្រះអម្ចាស់យេស៊ូគ្រិស្ដដែរ​នោះ​តើ​ខ្ញុំជានរ​ណា​ដែលហ៊ានរារាំងព្រះជាម្ចាស់ 18ពេលពួកគេ​បាន​ដូច្នេះ​ពួកគេ​ក៏នៅស្ងៀមហើយ​សរសើរ​តម្កើងព្រះជាម្ចាស់​ដោយ​និយាយថា៖ ​«ដូច្នេះ​ព្រះជាម្ចាស់​ក៏​ប្រទានការប្រែចិត្ដដែល​នាំ​ទៅ​ជីវិតដល់​សាសន៍​ដទៃដែរ!»។ 19រីឯពួក​អ្នកដែល​បាន​ខ្ចាត់ខ្ចាយដោយសារការបៀតបៀនដែល​បាន​កើតឡើងដល់​លោក​ស្ទេផាន​ពួកគេ​បាន​ទៅដល់​ស្រុក​ភេនីសកោះគីប្រុសនិង​ក្រុង​អាន់ទីយ៉ូក​ហើយ​មិន​បាន​ប្រកាសព្រះបន្ទូលដល់​អ្នក​ផ្សេងឡើយលើកលែងតែ​ជនជាតិ​យូដាប៉ុណ្ណោះ 20ប៉ុន្ដែមាន​អ្នក​ខ្លះក្នុងចំណោមពួកគេ​ជា​អ្នក​មក​ពី​កោះគីប្រុសនិង​ក្រុង​គីរេនដែល​បាន​មក​ក្រុង​អាន់ទីយ៉ូក​ហើយ​និយាយជាមួយជនជាតិ​យូដា​ដែល​និយាយ​ភាសាក្រេក​ទាំង​ប្រកាសអំពីព្រះអម្ចាស់យេស៊ូដែរ 21ដូច្នេះព្រះ​ហស្ដ​របស់​ព្រះអម្ចាស់ក៏នៅជាមួយពួកគេហើយ​មនុស្ស​មួយចំនួនធំ​បាន​ជឿ​ព្រមទាំង​បែរមកព្រះអម្ចាស់ 22ដំណឹងអំពីអ្នក​ទាំង​នោះ​បាន​ដល់ត្រចៀករបស់ក្រុមជំនុំនៅ​ក្រុង​យេរូសាឡិមដូច្នេះ​ពួកគេ​ក៏​ចាត់​លោក​បារណាបាស​ឲ្យ​ចេញ​ទៅ​ក្រុង​អាន់ទីយ៉ូក 23ពេលលោកបារណាបាស​មក​ដល់​ហើយ​បាន​ឃើញ​ព្រះ​គុណរបស់ព្រះជាម្ចាស់​គាត់​ក៏​ត្រេកអរព្រមទាំងលើកទឹកចិត្ត​ពួកគេ​គ្រប់គ្នា​ឲ្យ​ប្ដេជ្ញាចិត្តនៅជាប់​ជាមួយ​ព្រះអម្ចាស់ជានិច្ច 24ហើយដោយ​ព្រោះតែ​លោក​បារណាបាស​ជាមនុស្សល្អនិងពេញ​ដោយ​ព្រះ​វិញ្ញាណបរិសុទ្ធនិងជំនឿដូច្នេះបណ្ដាជនមួយ​ចំនួន​ធំ​បាន​ចូល​មកព្រះអម្ចាស់បន្ថែមទៀត 25បន្ទាប់មកលោក​បារណាបាស​ក៏ចេញ​ដំណើរ​ទៅ​ក្រុង​តើសុស​ដើម្បី​រក​លោក​សុល 26ពេលឃើញ​លោក​សុល​ហើយ​គាត់​ក៏​នាំមក​ក្រុង​អាន់ទីយ៉ូកហើយអ្នកទាំងពីរ​បាន​ជួបជុំ​ជាមួយ​ក្រុមជំនុំពេញ​មួយ​ឆ្នាំ​និង​បាន​បង្រៀន​ដល់​មនុស្សជាច្រើន។ ​នៅក្នុង​ក្រុង​អាន់ទីយ៉ូក​នេះ​ហើយ​ដែល​គេ​ហៅ​ពួក​សិស្សជា​លើក​ដំបូងថាគ្រិស្ដបរិស័ទ 27នៅគ្រានោះ​មាន​ពួក​អ្នកនាំព្រះបន្ទូលខ្លះ​បាន​ធ្វើ​ដំណើរ​ចុះពី​ក្រុង​យេរូសាឡិម​មក​ក្រុង​អាន់ទីយ៉ូក 28ក្នុងចំណោមអ្នកទាំងនោះ​មាន​ម្នាក់ឈ្មោះអ័ក្កាបុស​បាន​ក្រោកឡើងហើយប្រកាសដោយ​ព្រះ​វិញ្ញាណថានឹងមានអំណត់មួយយ៉ាងធំកើតនៅលើផែនដីទាំងមូលគ្រោះ​អត់ឃ្លាន​នេះ​ក៏​កើតឡើង​មែន​ក្នុងរាជ្យ​របស់​ព្រះចៅ​ក្លូឌាស 29ដូច្នេះពួក​សិស្ស​បាន​សម្រេចចិត្ដផ្ញើជំនួយតាមលទ្ធភាពរៀងៗខ្លួនដល់បងប្អូន​ដែល​រស់នៅក្នុង​ស្រុក​យូដា 30ពួកគេក៏ធ្វើ​ដូច្នេះ​មែន​គឺ​បាន​ផ្ញើតាមរយៈដៃ​របស់​លោក​បារណាបាសនិង​លោក​សុល​ទៅ​ឲ្យ​ពួក​ចាស់ទុំ
Copyright information for KhmKCB